ទំព័រដើម / សេវាបូមខ្លាញ់ភោជនីយដ្ឋាន
កិច្ចសន្យាប្រចាំខែ • វិក្កយបត្រផ្លូវការ • សេវាពេលយប់

សេវាកម្មបូមខ្លាញ់ & លាងសម្អាតធុងខ្លាញ់ Grease Trap

សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងផ្សារទំនើប! កាកសំណល់ខ្លាញ់ប្រេងឆា និងកាកម្ហូបអាហារ បង្កជាកំណកខ្លាញ់ក្រាស់ៗ ធ្វើឲ្យស្ទះលូធ្ងន់ធ្ងរ និងជះក្លិនស្អុយឆ្អេះឆ្អាបរំខានដល់អតិថិជន។ អេស៊ីបូមលូ ផ្តល់ជូនសេវាកម្មបូម និងលាងសម្អាតធុងខ្លាញ់តាមស្តង់ដារអនាម័យខ្ពស់ អាចធ្វើការនៅពេលយប់ជ្រៅក្រោយពេលបិទហាង មិនរំខានដល់អាជីវកម្មរបស់លោកអ្នកឡើយ!

សេវាកម្មពេលយប់ជ្រៅ (After-Hours)

យើងអាចចុះបំពេញការងារនៅម៉ោង ១០-១២ យប់ ឬទៀបភ្លឺ ក្រោយពេលហាងបិទទ្វារ ដើម្បីមិនឲ្យមានក្លិន ឬសំឡេងរំខានភ្ញៀវញ៉ាំអាហារពេលថ្ងៃ។

មានវិក្កយបត្រ & កិច្ចសន្យា

ផ្តល់ជូនវិក្កយបត្រផ្លូវការសម្រាប់ក្រុមហ៊ុន ព្រមទាំងមានកញ្ចប់កិច្ចសន្យាថែទាំជាប្រចាំខែ ឬប្រចាំត្រីមាស ក្នុងតម្លៃពិសេស។

បាញ់លាងបំបាត់ក្លិនឆ្អេះឆ្អាប

មិនត្រឹមតែបូមអស់ខ្លាញ់នោះទេ ជាងជំនាញនឹងលាងជម្រះសំណល់ជាប់ជញ្ជាំងធុង និងបាញ់ថ្នាំជីវសាស្ត្របំបាត់ក្លិន ១០០%។

ធានាស្តង់ដារក្រសួងបរិស្ថាន

កាកសំណល់ខ្លាញ់ទាំងអស់ត្រូវបានដឹកជញ្ជូនទៅកាន់ទីលានចាក់សំរាម និងកន្លែងកែច្នៃកាកសំណល់ស្របច្បាប់ មិនបង្ហូរចូលប្រឡាយសាធារណៈឡើយ។

សកម្មភាពជាក់ស្តែង បូមលូ និងធុងខ្លាញ់ អេស៊ីបូមលូ

ទំនុកចិត្តពីភោជនីយដ្ឋាន និងអាហារដ្ឋានជាង ៥០០+ កន្លែង

ក្រុមការងារជំនាញមានបទពិសោធន៍យូរឆ្នាំ ធ្វើការរហ័ស ស្អាតបាត និងធានាគុណភាពខ្ពស់បំផុត។

លោកអ្នកជាម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ ឬអាហារដ្ឋានមែនទេ?

ទាក់ទងមក អេស៊ីបូមលូ ឥឡូវនេះ ដើម្បីទទួលបានការពិគ្រោះយោបល់ និងសម្រង់តម្លៃពិសេសសម្រាប់អាជីវកម្ម!